Psalm 121

ញុំ​នឹង​ងើប​ភ្នែក​មើល​ទៅ​ឯ​ភ្នំ តែ​សេចក្ដី​ជំនួយ​ជួយ​ដល់​ខ្ញុំ​មក​ពី​ណា
2 សេចក្ដី​ជំនួយ​របស់​ខ្ញុំ​មក​តែ​ពី​ព្រះ‌យេហូវ៉ា​ទេ គឺ​ជា​ព្រះ​ដែល​បង្កើត​ផ្ទៃ​មេឃ និង​ផែនដី។
3 ៙ ទ្រង់​នឹង​មិន​ឲ្យ​ជើង​អ្នក​រឥល​ភ្លាត់​ឡើយ ព្រះ‌អង្គ​ដែល​រក្សា​អ្នក ទ្រង់​នឹង​មិន​ផ្ទំ​រលីវ​ឡើយ
4 មើល ព្រះ‌អង្គ​ដែល​រក្សា​អ៊ីស្រា‌អែល ទ្រង់​នឹង​មិន​ដែល​ងោក‌ងុយ ក៏​មិន​ដែល​ផ្ទំ​លក់​ឡើយ
5 ព្រះ‌យេហូវ៉ា​ទ្រង់​ជា​ព្រះ​ដែល​ថែ​រក្សា​អ្នក ព្រះ‌យេហូវ៉ា​ទ្រង់​ជា​ម្លប់​នៅ​ខាង​ស្តាំ​អ្នក។
6 ៙ នៅ​ពេល​ថ្ងៃ​អ្នក​នឹង​មិន​ត្រូវ​ព្រះ‌អាទិត្យ​ធ្វើ​ទុក្ខ​ឡើយ ហើយ​នៅ​ពេល​យប់​ក៏​មិន​ត្រូវ​ព្រះ‌ចន្ទ​ធ្វើ​ទុក្ខ​ដែរ
7 ព្រះ‌យេហូវ៉ា​នឹង​រក្សា​អ្នក ឲ្យ​រួច​ពី​គ្រប់​ទាំង​សេចក្ដី​អាក្រក់ ទ្រង់​នឹង​ថែ​រក្សា​ព្រលឹង​របស់​អ្នក
8 ឯ​ដំណើរ​ដែល​អ្នក​ចេញ​ចូល​ទៅ​មក នោះ​ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​រក្សា ចាប់​តាំង​ពី​ឥឡូវ​នេះ​រៀង​ត​ទៅ។